១ កូរិនថូស 12:7-13 KCB

7 ដ្បិត​មនុស្ស​ម្នាក់ៗ​បាន​ទទួល​ការ​បើកសំដែង​មក​ពី​ព្រះវិញ្ញាណ​សម្រាប់​ជា​ប្រយោជន៍​រួម​

8 ​គឺ​ម្នាក់​ទទួល​បាន​ពាក្យ​សំដី​ប្រកប​ដោយ​ប្រាជ្ញា​តាមរយៈ​ព្រះវិញ្ញាណ​ ម្នាក់​ទៀត​ទទួល​បាន​ពាក្យ​សំដី​ប្រកប​ដោយ​ចំណេះ​ដឹង​តាមរយៈ​ព្រះវិញ្ញាណ​ដដែល​

9 ​ម្នាក់ទៀត​ទទួល​បាន​ជំនឿ​ ហើយ​ម្នាក់​ទៀត​ទទួល​បាន​អំណោយ​ទាន​ប្រោស​ឲ្យ​ជា​តាមរយៈ​ព្រះវិញ្ញាណ​ដដែល​

10 ម្នាក់​ទៀត​ធ្វើ​ការ​អស្ចារ្យ​ ម្នាក់​ទៀត​ថ្លែង​ព្រះបន្ទូល​ ម្នាក់​ទៀត​ចេះ​សំគាល់​វិញ្ញាណ​ ម្នាក់​ទៀត​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ហើយ​ម្នាក់​ទៀត​បកប្រែ​ភាសា​ទាំង​នោះ​

11 ប៉ុន្ដែ​គឺជា​ព្រះវិញ្ញាណ​តែ​មួយ​ដដែល​ទេ​ដែល​ធ្វើ​ការ​ទាំង​អស់​នេះ​ ​ទាំង​ចែកចាយ​ដល់​មនុស្ស​ម្នាក់ៗ​រៀងៗ​ខ្លួន​តាម​ដែល​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ។​

12 ដ្បិត​ដូច​ដែល​មាន​រូបកាយ​តែ​មួយ​ ហើយ​មាន​អវយវៈ​ច្រើន​ អវយវៈ​ទាំងឡាយ​របស់​រូបកាយ​ ទោះ​ជាច្រើន​មែន​ ប៉ុន្ដែ​រួម​គ្នា​មក​ជា​រូបកាយ​តែ​មួយ​ទេ​ ហើយព្រះគ្រិស្ដ​ក៏​ដូច្នោះ​ដែរ​

13 ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទៅ​ក្នុង​រូបកាយ​តែ​មួយ​ ដោយសារ​ព្រះវិញ្ញាណ​តែ​មួយ​ មិនថា​ ​ជនជាតិ​យូដា​ ឬ​ជនជាតិ​ក្រេក​ មិនថា​ បាវបម្រើ​ ឬ​អ្នក​មាន​សេរីភាព​ឡើយ​ គឺ​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​ទាំង​អស់​គ្នា​ផឹក​ព្រះវិញ្ញាណ​តែ​មួយ​