១ កូរិនថូស 13:3-9 KCB

3 ទោះបី​ខ្ញុំ​ចែក​ទាន​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ខ្ញុំ​ ហើយ​សុខ​ចិត្ដ​ឲ្យ​គេ​ដុត​រូបកាយ​របស់​ខ្ញុំ​ក៏ដោយ​ បើ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​ ខ្ញុំគ្មាន​ប្រយោជន៍​ឡើយ។​

4 សេចក្ដី​ស្រឡាញ់​ អត់ធ្មត់​ សេចក្ដី​ស្រឡាញ់​ សប្បុរស​ និង​មិន​ច្រណែន​ សេចក្ដី​ស្រឡាញ់​ មិន​អួត​ខ្លួន​ និង​មិន​បំផ្លើស​

5 មិន​ឈ្លើយ​ មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មិន​ក្ដៅ​ក្រហាយ​ មិន​ប្រកាន់​ទោស​

6 មិន​ត្រេកអរ​នឹង​សេចក្ដី​ទុច្ចរិត​ឡើយ​ ប៉ុន្ដែ​ត្រេកអរ​នឹង​សេចក្ដី​ពិត​វិញ​

7 ទ្រាំទ្រ​ទាំង​ស្រុង​ ជឿ​ទាំង​ស្រុង​ សង្ឃឹម​ទាំង​ស្រុង​ ហើយ​ស៊ូទ្រាំ​ទាំង​ស្រុង។​

8 ទោះបី​ការ​ថ្លែង​ព្រះបន្ទូល​នឹង​ត្រូវ​កន្លង​ផុតទៅ​ ភាសា​ចម្លែក​អស្ចារ្យ​លែង​មាន​ ហើយ​ចំណេះ​ដឹង​នឹង​ត្រូវ​សាបសូន្យ​ក៏​ដោយ​ ក៏​សេចក្ដី​ស្រឡាញ់​មិន​សាបសូន្យ​ឡើយ​

9 ដ្បិត​យើង​ចេះ​ដឹង​តែ​មួយ​ចំណែក​ ហើយ​ថ្លែង​ព្រះបន្ទូល​បាន​តែ​មួយ​ចំណែក​ទេ​