6 មិនត្រេកអរនឹងសេចក្ដីទុច្ចរិតឡើយ ប៉ុន្ដែត្រេកអរនឹងសេចក្ដីពិតវិញ
7 ទ្រាំទ្រទាំងស្រុង ជឿទាំងស្រុង សង្ឃឹមទាំងស្រុង ហើយស៊ូទ្រាំទាំងស្រុង។
8 ទោះបីការថ្លែងព្រះបន្ទូលនឹងត្រូវកន្លងផុតទៅ ភាសាចម្លែកអស្ចារ្យលែងមាន ហើយចំណេះដឹងនឹងត្រូវសាបសូន្យក៏ដោយ ក៏សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ
9 ដ្បិតយើងចេះដឹងតែមួយចំណែក ហើយថ្លែងព្រះបន្ទូលបានតែមួយចំណែកទេ
10 ប៉ុន្ដែពេលភាពពេញលេញមកដល់ នោះភាពមិនពេញលេញនឹងសាបសូន្យ។
11 កាលខ្ញុំនៅជាកូនក្មេង ខ្ញុំនិយាយដូចជាកូនក្មេង គិតដូចជាកូនក្មេង ហើយយល់ឃើញដូចជាកូនក្មេង ប៉ុន្ដែពេលខ្ញុំត្រលប់ជាពេញវ័យ ខ្ញុំក៏បញ្ឈប់អ្វីៗដែលជាលក្ខណៈកូនក្មេង។
12 ដ្បិតឥឡូវនេះ យើងមើលតាមកញ្ចក់ ឃើញមិនច្បាស់ទេ ប៉ុន្ដែនៅពេលក្រោយ យើងនឹងឃើញមុខផ្ទាល់។ ឥឡូវនេះ ខ្ញុំស្គាល់ព្រះអង្គតែមួយចំណែក ប៉ុន្ដែក្រោយមក ខ្ញុំនឹងស្គាល់ព្រះអង្គច្បាស់ ដូចជាព្រះអង្គស្គាល់ខ្ញុំច្បាស់ដែរ។