10 នៅក្នុងពិភពលោកអាចមានភាសាច្រើនមែន ប៉ុន្ដែគ្មានភាសាណាមួយដែលគ្មានអត្ថន័យនោះទេ
11 ដូច្នេះហើយបើខ្ញុំមិនយល់អត្ថន័យភាសានោះទេ ខ្ញុំនឹងត្រលប់ជាជនបរទេសសម្រាប់អ្នកដែលកំពុងនិយាយ ហើយអ្នកដែលកំពុងនិយាយក៏ជាជនបរទេសសម្រាប់ខ្ញុំដែរ
12 អ្នករាល់គ្នាក៏ដូច្នេះដែរ ដោយព្រោះអ្នករាល់គ្នាជាអ្នកសង្វាតចង់បានអំណោយទានខាងវិញ្ញាណ ចូរសង្វាតចង់បានឲ្យកាន់តែច្រើនចុះ សម្រាប់ការស្អាងចិត្ដដល់ក្រុមជំនុំ
13 ហេតុនេះហើយអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ ចូរអធិស្ឋាន ដើម្បីឲ្យអាចបកប្រែបានផង
14 ដ្បិតបើខ្ញុំអធិស្ឋានជាភាសាចម្លែកអស្ចារ្យ នោះវិញ្ញាណរបស់ខ្ញុំអធិស្ឋានមែន ប៉ុន្ដែគំនិតរបស់ខ្ញុំគ្មានផលផ្លែឡើយ
15 ដូច្នេះតើធ្វើដូចម្ដេច? គឺខ្ញុំនឹងអធិស្ឋាននៅក្នុងវិញ្ញាណ ព្រមទាំងអធិស្ឋាននៅក្នុងគំនិតរបស់ខ្ញុំដែរ ហើយខ្ញុំនឹងច្រៀងសរសើរនៅក្នុងវិញ្ញាណ ព្រមទាំងច្រៀងសរសើរនៅក្នុងគំនិតរបស់ខ្ញុំដែរ
16 ផ្ទុយទៅវិញ បើអ្នករាល់គ្នាថ្វាយព្រះពរដោយវិញ្ញាណ តើធ្វើដូចម្ដេចឲ្យអ្នកមិនដែលដឹង ដែលនៅទីនោះនិយាយថា អាម៉ែន ស្របនឹងការអរព្រះគុណរបស់អ្នកបាន ដ្បិតគេមិនដឹងថា អ្នករាល់គ្នានិយាយអ្វីផង!