3 ដ្បិតខ្ញុំក៏បានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីដែលខ្ញុំបានទទួល ជាសេចក្ដីដំបូងបំផុត គឺព្រះគ្រិស្ដបានសោយទិវង្គតដោយព្រោះបាបរបស់យើង ស្របតាមបទគម្ពីរ
4 ហើយព្រះអង្គត្រូវគេបញ្ចុះ រួចនៅថ្ងៃទីបី ព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ ស្របតាមបទគម្ពីរ
5 ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យសាវកទាំងដប់ពីរឃើញដែរ
6 ក្រោយមក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលតែមួយ។ ក្នុងចំណោមពួកគេ ភាគច្រើននៅរស់រហូតដល់សព្វថ្ងៃនេះ ប៉ុន្ដែក៏មានអ្នកខ្លះបានស្លាប់ហើយដែរ
7 បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំងអស់ឃើញដែរ។
8 ចុងក្រោយបំផុត ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំឃើញដែរ សូម្បីតែខ្ញុំដូចជាកូនកើតមិនគ្រប់ខែ
9 ដ្បិតក្នុងចំណោមពួកសាវក ខ្ញុំជាអ្នកតូចជាងគេ ហើយមិនស័ក្ដិសមនឹងឲ្យគេហៅថាជាសាវកផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់