១ កូរិនថូស 15:36-42 KCB

36 មនុស្ស​ល្ងង់​អើយ!​ អ្វី​ដែល​អ្នក​ព្រោះ​ទៅ​ បើ​មិន​ងាប់​ទេ​ វា​ក៏​មិន​ដុះ​ឡើង​ដែរ​

37 ហើយ​អ្វី​ដែល​អ្នក​ព្រោះ​ទៅ​នោះ​ មិន​ដូច​ដើម​ដែល​នឹង​ដុះ​ឡើង​ទេ​ គឺ​អ្នក​ព្រោះ​គ្រាប់​ធញ្ញជាតិ​សុទ្ធ​វិញ​ ប្រហែល​ជា​គ្រាប់​ស្រូវ​ ឬ​គ្រាប់​អ្វី​ផ្សេង​ទៀត​

38 ប៉ុន្ដែ​ព្រះជាម្ចាស់​ប្រទាន​រូបរាង​ឲ្យ​គ្រាប់​នោះ​តាម​ដែល​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​ ​ព្រមទាំង​ឲ្យ​គ្រាប់​ពូជ​និមួយៗ​មាន​រូបរាង​របស់​វា​ផ្ទាល់‍។​

39 សាច់​ទាំង​អស់​មិន​ដូច​គ្នា​ទេ​ គឺ​មាន​សាច់​មនុស្ស​ សាច់​សត្វ​ សាច់​បក្សី​ និង​សាច់​ត្រី​

40 ហើយ​មាន​រូបកាយ​នៅ​ស្ថានសួគ៌​ និង​រូបកាយ​នៅ​ផែនដី​ ប៉ុន្ដែ​សិរី​រុងរឿង​របស់​រូបកាយ​នៅ​ស្ថានសួគ៌​ផ្សេង​ពី​សិរី​រុងរឿង​របស់​រូបកាយ​នៅ​ផែនដី‍​

41 ម្យ៉ាងទៀត​ ពន្លឺថ្ងៃ​ ពន្លឺខែ​ និង​ពន្លឺ​ផ្កាយ​ក៏​ខុស​ប្លែក​ពី​គ្នាដែរ​ សូម្បី​តែ​ពន្លឺ​ផ្កាយ​និមួយៗ​ក៏​ខុស​ប្លែក​ពី​គ្នា​ដែរ‍​

42 ឯ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់​ក៏​ដូច្នេះ​ដែរ​ រូបកាយ​ដែល​ត្រូវ​កប់​ទៅ​ ជា​រូបកាយ​ពុក​រលួយ​ ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវបាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ជា​រូបកាយ​មិន​ពុក​រលួយ​ឡើយ។​