១ កូរិនថូស 15:44-50 KCB

44 រូបកាយ​ដែល​ត្រូវ​កប់​ទៅ​ជា​រូបកាយ​ខាង​សាច់ឈាម​ ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ជា​រូបកាយ​ខាង​វិញ្ញាណ​ បើ​មាន​រូបកាយ​ខាង​សាច់ឈាម​ នោះ​ក៏​មាន​រូបកាយ​ខាង​វិញ្ញាណ​ដែរ។​

45 ដូច្នេះ​ក៏​មាន​សេចក្ដី​ចែង​ទុក​ដែរ​ថា៖​ «លោក​អ័ដាម​ដែល​ជា​មនុស្ស​ទីមួយ​បាន​ត្រលប់​ជា​មាន​ជីវិត​រស់»​ ប៉ុន្ដែ​លោក​អ័ដាម​ចុងក្រោយ​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត‍​

46 ដ្បិត​មិន​មាន​រូបកាយ​ខាង​វិញ្ញាណ​មុន​ទេ​ គឺ​មាន​រូបកាយ​ខាង​សាច់ឈាម​មុន​ រួច‍ទើប​មាន​រូបកាយ​ខាង​វិញ្ញាណ​ជាក្រោយ។​

47 មនុស្ស​ទីមួយ​កើត​មក​ពី​ធូលី​ដី​ ប៉ុន្ដែ​មនុស្ស​ទីពីរ​កើត​មក​ពី​ស្ថានសួគ៌​វិញ។​

48 មនុស្ស​ម្នាក់​មក​ពី​ធូលី​ដី​ជា​យ៉ាង​ណា​ នោះ​មនុស្ស​ទាំងឡាយ​ដែល​មក​ពី​ធូលី​ដី​ក៏​ជា​យ៉ាង​នោះ​ដែរ​ ហើយ​មនុស្ស​ម្នាក់​មក​ពី​ស្ថានសួគ៌​ជា​យ៉ាង​ណា​ នោះ​មនុស្ស​ទាំងឡាយ​ដែល​មក​ពី​ស្ថានសួគ៌​ក៏​ជា​យ៉ាង​នោះ​ដែរ។​

49 យើង​មាន​រូបរាង​ដូចជា​មនុស្ស​ដែល​មក​ពី​ធូលី​ដី​ជា​យ៉ាង​ណា​ នោះ​យើង​នឹង​មាន​រូបរាង​ដូចជា​មនុស្ស​ដែល​មក​ពី​ស្ថានសួគ៌​ជា​យ៉ាង​នោះ​ដែរ។​

50 បងប្អូន​អើយ!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ សាច់ឈាម​មិន​អាច​ទទួល​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​បាន​ឡើយ​ ហើយ​ភាព​ពុករលួយ​ក៏​មិន​អាច​ទទួល​ភាព​មិន​ពុក​រលួយ​ទុក​ជាមរតក​បាន​ដែរ។​