១ កូរិនថូស 15:46-52 KCB

46 ដ្បិត​មិន​មាន​រូបកាយ​ខាង​វិញ្ញាណ​មុន​ទេ​ គឺ​មាន​រូបកាយ​ខាង​សាច់ឈាម​មុន​ រួច‍ទើប​មាន​រូបកាយ​ខាង​វិញ្ញាណ​ជាក្រោយ។​

47 មនុស្ស​ទីមួយ​កើត​មក​ពី​ធូលី​ដី​ ប៉ុន្ដែ​មនុស្ស​ទីពីរ​កើត​មក​ពី​ស្ថានសួគ៌​វិញ។​

48 មនុស្ស​ម្នាក់​មក​ពី​ធូលី​ដី​ជា​យ៉ាង​ណា​ នោះ​មនុស្ស​ទាំងឡាយ​ដែល​មក​ពី​ធូលី​ដី​ក៏​ជា​យ៉ាង​នោះ​ដែរ​ ហើយ​មនុស្ស​ម្នាក់​មក​ពី​ស្ថានសួគ៌​ជា​យ៉ាង​ណា​ នោះ​មនុស្ស​ទាំងឡាយ​ដែល​មក​ពី​ស្ថានសួគ៌​ក៏​ជា​យ៉ាង​នោះ​ដែរ។​

49 យើង​មាន​រូបរាង​ដូចជា​មនុស្ស​ដែល​មក​ពី​ធូលី​ដី​ជា​យ៉ាង​ណា​ នោះ​យើង​នឹង​មាន​រូបរាង​ដូចជា​មនុស្ស​ដែល​មក​ពី​ស្ថានសួគ៌​ជា​យ៉ាង​នោះ​ដែរ។​

50 បងប្អូន​អើយ!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ សាច់ឈាម​មិន​អាច​ទទួល​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​បាន​ឡើយ​ ហើយ​ភាព​ពុករលួយ​ក៏​មិន​អាច​ទទួល​ភាព​មិន​ពុក​រលួយ​ទុក​ជាមរតក​បាន​ដែរ។​

51 មើល៍​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​អាថ៌កំបាំង​មួយ​ថា​ យើង​ទាំង​អស់​គ្នា​នឹង​មិន​ស្លាប់​ទេ​ ព្រោះ​យើង​នឹង​ត្រូវ​ផ្លាស់ប្រែ​ទាំង​អស់​គ្នា​

52 ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ គឺ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​ ​នៅ​ពេលសំឡេង​ត្រែ​ចុង​ក្រោយ​លាន់​ឡើង​ ពេល​នោះ​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ មិនពុក​រលួយ​ទៀត​ទេ​ រួច​យើង​នឹង​ត្រូវ​ផ្លាស់ប្រែ​