52 ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលសំឡេងត្រែចុងក្រោយលាន់ឡើង ពេលនោះមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ មិនពុករលួយទៀតទេ រួចយើងនឹងត្រូវផ្លាស់ប្រែ
53 ដ្បិតរូបកាយដែលពុករលួយនេះ ត្រូវតែពាក់ភាពមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះត្រូវតែពាក់ភាពមិនចេះស្លាប់
54 ហើយនៅពេលរូបកាយដែលពុករលួយនេះពាក់ភាពមិនពុករលួយ រួចរូបកាយដែលតែងតែស្លាប់នេះពាក់ភាពមិនចេះស្លាប់ ពេលនោះនឹងសម្រេចព្រះបន្ទូលដែលបានចែងថា៖ «ជ័យជម្នះបានលេបយកសេចក្ដីស្លាប់ហើយ
55 ឱសេចក្ដីស្លាប់អើយ! តើជ័យជម្នះរបស់ឯងនៅឯណា? ឱសេចក្ដីស្លាប់អើយ! តើទ្រនិចរបស់ឯងនៅឯណា?»
56 ដ្បិតទ្រនិចរបស់សេចក្ដីស្លាប់ជាបាប ហើយអំណាចរបស់បាបជាក្រឹត្យវិន័យ
57 ប៉ុន្ដែអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានជ័យជម្នះដល់យើងតាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។
58 ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ចូរត្រលប់ជាអ្នកមាំមួន ហើយមានចិត្ដនឹង ទាំងធ្វើការរបស់ព្រះអម្ចាស់ឲ្យកាន់តែច្រើនជានិច្ចចុះ ដោយដឹងថា ការនឿយហត់របស់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់មិនឥតប្រយោជន៍ឡើយ។