10 បើធីម៉ូថេមកដល់ ចូរធានាថា គាត់នៅជាមួយអ្នករាល់គ្នា ដោយឥតបារម្ភ ព្រោះគាត់ក៏បម្រើកិច្ចការរបស់ព្រះអម្ចាស់ដូចខ្ញុំដែរ
11 ដូច្នេះ កុំឲ្យអ្នកណាម្នាក់មើលងាយគាត់ឡើយ ផ្ទុយទៅវិញ ចូរជូនដំណើរគាត់បន្ដទៀតដោយសុខសាន្ដ ដើម្បីឲ្យគាត់មកដល់ខ្ញុំ ដ្បិតខ្ញុំកំពុងរង់ចាំគាត់ និងពួកបងប្អូនឯទៀត។
12 ចំពោះលោកអ័ប៉ុឡូសជាបងប្អូន ខ្ញុំបានលើកទឹកចិត្ដគាត់យ៉ាងខ្លាំងឲ្យមកជួបអ្នករាល់គ្នាជាមួយពួកបងប្អូនផ្សេងទៀត ប៉ុន្ដែគាត់មិនចង់មកនៅពេលនេះទេ គាត់នឹងមកនៅពេលមានឱកាសវិញ។
13 ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួននៅក្នុងជំនឿ ចូរក្លាហាន ហើយរឹងមាំឡើង។
14 ចូរធ្វើអ្វីៗទាំងអស់ដោយសេចក្ដីស្រឡាញ់ចុះ
15 បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា អ្នករាល់គ្នាក៏ស្គាល់ហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាសជាផលដំបូងនៅស្រុកអាខៃ ព្រមទាំងបានដាក់ខ្លួននៅក្នុងមុខងារបម្រើពួកបរិសុទ្ធ
16 ដូច្នេះចូរអ្នករាល់គ្នាចុះចូលនឹងមនុស្សបែបនេះដែរចុះ ព្រមទាំងមនុស្សទាំងអស់ដែលចូលរួមជួយ និងធ្វើការយ៉ាងនឿយហត់។