12 រីឯយើងវិញ យើងមិនបានទទួលវិញ្ញាណរបស់លោកិយទេ គឺទទួលព្រះវិញ្ញាណមកពីព្រះជាម្ចាស់វិញ ដើម្បីឲ្យយើងស្គាល់អ្វីៗដែលព្រះជាម្ចាស់បានប្រទានដល់យើង
13 ហើយយើងក៏និយាយអំពីសេចក្ដីទាំងនោះដែរ គឺមិនមែនដោយពាក្យសំដីដែលបានបង្រៀនដោយប្រាជ្ញារបស់មនុស្សទេ គឺដោយពាក្យសំដីដែលព្រះវិញ្ញាណបានបង្រៀនវិញ ហើយក៏ប្រៀបធៀបសេចក្ដីខាងវិញ្ញាណជាមួយសេចក្ដីខាងវិញ្ញាណ
14 ប៉ុន្ដែមនុស្សខាងសាច់ឈាមមិនទទួលសេចក្ដីខាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេ ពីព្រោះសេចក្ដីទាំងនោះជាសេចក្ដីលេលាសម្រាប់គេ ហើយគេក៏មិនអាចយល់បានដែរ ដ្បិតសេចក្ដីទាំងនោះត្រូវវិនិច្ឆ័យខាងវិញ្ញាណ
15 រីឯមនុស្សខាងវិញ្ញាណវិនិច្ឆ័យអំពីសេចក្ដីគ្រប់យ៉ាង ប៉ុន្ដែគាត់មិនត្រូវអ្នកណាម្នាក់វិនិច្ឆ័យឡើយ។
16 ដ្បិតតើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់បាន? តើអ្នកណានឹងបង្រៀនព្រះអង្គបាន? រីឯយើងវិញ យើងមានគំនិតរបស់ព្រះគ្រិស្ដ។