១ កូរិនថូស 3:1-4 KCB

1 បងប្អូន​អើយ!​ ខ្ញុំ​មិន​អាច​និយាយ​ទៅ​កាន់​អ្នក​រាល់គ្នា​ដូចជា​មនុស្ស​ខាង​វិញ្ញាណ​បាន​ទេ​ ប៉ុន្ដែ​ត្រូវ​និយាយ​ដូចជា​មនុស្ស​ខាង​សាច់ឈាម​វិញ​ គឺ​ដូចជា​និយាយ​ទៅ​កាន់​ទារក​នៅ​ក្នុង​ព្រះគ្រិស្ដ​

2 ខ្ញុំ​បាន​ឲ្យ​ទឹកដោះ​អ្នក​រាល់គ្នា​ផឹក​ មិន​មែន​អាហារ​រឹង​ទេ​ ដ្បិត​អ្នក​រាល់គ្នា​មិន​ទាន់​អាច​បរិភោគ​បាន​ឡើយ​ ​ ហើយ​ឥឡូវ​នេះ​ក៏​នៅ​តែ​មិន​អាច​ដែរ​

3 ដ្បិត​អ្នក​រាល់គ្នា​នៅ​តែ​ជា​មនុស្ស​ខាង​សាច់ឈាម​ ព្រោះ​មាន​សេចក្ដី​ច្រណែន​ ​និង​ការ​ឈ្លោះ​ប្រកែក​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា។​ តើ​អ្នក​រាល់គ្នា​មិន​មែន​ជា​មនុស្ស​ខាង​សាច់ឈាម​ ហើយ​រស់នៅ​តាម​បែប​មនុស្ស​ទេ​ឬ?​

4 ដ្បិត​ពេល​ម្នាក់​និយាយ​ថា​ ខ្ញុំ​ជា​សិស្ស​របស់​លោក​ប៉ូល​ ហើយ​ម្នាក់​ទៀត​ថា​ ខ្ញុំ​ជា​សិស្ស​របស់​លោក​អ័ប៉ុឡូស​ តើ​អ្នក​រាល់គ្នា​មិន​មែន​ជា​មនុស្ស​ទេ​ឬ?​