១ កូរិនថូស 4:10-16 KCB

10 យើង​ល្ងង់ខ្លៅ​ដោយ​យល់​ដល់​ព្រះគ្រិស្ដ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ឆ្លាត​នៅ​ក្នុង​ព្រះគ្រិស្ដ​ យើង​ខ្សោយ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ខ្លាំង​ពូកែ​ អ្នក​រាល់គ្នា​រុងរឿង​ ប៉ុន្ដែ​យើង​អាប់ឱន​

11 រហូត​ដល់​ឥឡូវ​នេះ​ យើង​ឃ្លាន​ផង​ ស្រេក​ផង​ ហើយ​នៅ​អាក្រាត​ ទាំង​ត្រូវ​គេ​វាយ​ និង​រសាត់​អណ្ដែត​ទៀត​

12 យើង​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​ដោយ​ដៃ​របស់​ខ្លួន​ យើង​ឲ្យ​ពរ​គេ​ ពេល​គេ​ជេរ​ យើង​ស៊ូទ្រាំ​ ពេល​គេ​បៀតបៀន​

13 ពេល​គេ​និយាយ​បង្ខូច​យើង​ យើង​ដាស់​តឿន​គេ​ ហើយ​រហូត​ដល់​ពេល​នេះ​ យើង​ត្រលប់​ដូចជា​សំរាម​នៃ​លោកិយ​នេះ​ និង​ជា​សំណល់​នៃ​អ្វីៗ​ទាំង​អស់​

14 ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មិន​មែន​ឲ្យ​អ្នក​រាល់គ្នា​ខ្មាស​ទេ​ ផ្ទុយ​ទៅ​វិញ​ ដើម្បី​ដាស់តឿន​អ្នក​រាល់គ្នា​ ដូចជា​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​

15 ដ្បិត​ថ្វីបើ​នៅ​ក្នុង​ព្រះគ្រិស្ដ​ អ្នក​រាល់គ្នា​មាន​អ្នក​មើល​ថែ​មួយម៉ឺន​នាក់​ ប៉ុន្ដែ​គ្មាន​ឪពុក​ច្រើន​ទេ​ គឺ​ខ្ញុំ​ទេ​ដែល​បាន​បង្កើត​អ្នក​រាល់គ្នា​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​តាមរយៈ​ដំណឹង​ល្អ​

16 ដូច្នេះ​ ខ្ញុំ​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​យក​គំរូ​តាម​ខ្ញុំ​ចុះ​