១ កូរិនថូស 4:17-21 KCB

17 ដោយ​ហេតុនេះ​ ខ្ញុំ​បាន​ចាត់​ធីម៉ូថេ​ជា​កូន​ជា​ទី​ស្រឡាញ់​ និង​ជា​ទី​ទុក​ចិត្ដ​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះអម្ចាស់​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​ គាត់​នឹង​រំឭក​អ្នក​រាល់គ្នា​អំពី​របៀប​រស់នៅ​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​ក្រុមជំនុំ​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង។​

18 អ្នក​ខ្លះ​អួត​ខ្លួន​ ហាក់​ដូចជា​ខ្ញុំ​មិន​មក‍​ជួប​អ្នក​រាល់គ្នា​ទៀត​

19 ប៉ុន្ដែ​បើ​ព្រះអម្ចាស់​មាន​បំណង​ ខ្ញុំ​នឹង​មក​ជួប​អ្នក​រាល់គ្នា​ឆាប់ៗ​នេះ​ ហើយ​ខ្ញុំ​ចង់​ស្គាល់​អំណាច​របស់​ពួកអ្នក​អួត​ខ្លួន​ទាំង​នោះ​ គឺ​មិន​មែន​ពាក្យ​សំដី​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ​

20 ដ្បិត​នគរ​របស់​ព្រះជាម្ចាស់​មិន​ស្ថិត​លើ​ពាក្យ​សំដី​ឡើយ​ គឺ​ស្ថិត​លើ​អំណាច​វិញ​

21 ​តើ​អ្នក​រាល់គ្នា​ត្រូវការ​អ្វី?​ តើ​គួរ​ឲ្យ​ខ្ញុំ​មក​ជួប​អ្នក​រាល់គ្នា​ដោយ​មាន​រំពាត់​មក​ជាមួយ​ ឬ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​ និង​ចិត្ត​ស្លូតបូត?​