1 គេបានដឹងឮនៅគ្រប់ទីកន្លែងថា មានអំពើអសីលធម៌ខាងផ្លូវភេទកើតឡើងនៅក្នុងចំណោមអ្នករាល់គ្នា ហើយសូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានអំពើអសីលធម៌បែបនេះដែរ គឺដូច្នេះ មានម្នាក់បានយកប្រពន្ធឪពុករបស់ខ្លួន
2 ហើយអ្នករាល់គ្នានៅតែអួតខ្លួនទៀត មិនកើតទុក្ខសោះ ព្រោះមនុស្សដែលធ្វើអំពើបែបនេះ ត្រូវតែដកចេញពីក្នុងចំណោមអ្នករាល់គ្នា
3 ទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងរូបកាយមែន ប៉ុន្ដែខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណ ខ្ញុំបានថ្កោលទោសអ្នកដែលបានធ្វើអំពើបែបនេះរួចហើយ គឺដូចជាបាននៅជាមួយអ្នករាល់គ្នាដែរ
4 ពេលអ្នករាល់គ្នាជួបជុំគ្នានៅក្នុងនាមព្រះយេស៊ូជាព្រះអម្ចាស់របស់យើង នោះវិញ្ញាណរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នា ហើយអំណាចរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើងក៏នៅជាមួយដែរ