១ កូរិនថូស 7:1-4 KCB

1 ចំពោះ​សេចក្ដី​ដែល​អ្នក​រាល់គ្នា​បាន​សរសេរ‍​មក‍​នោះ​ ជា​ការ​ប្រសើរ​ដែល​មនុស្ស​ប្រុស​មិន​ប៉ះ​ពាល់​ស្រី​

2 ប៉ុន្ដែ​ដើម្បី​ចៀស​វាង​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ចូរ​ឲ្យ​បុរស​ម្នាក់ៗ​មាន​ប្រពន្ធ​ជា​របស់​ខ្លួន​ចុះ​ ហើយ​ស្ដ្រី​ម្នាក់ៗ​ក៏ត្រូវ​មាន​ប្តី​ជារបស់​ខ្លួន​ដែរ​

3 ​ប្ដី​ត្រូវ​បំពេញ​កាតព្វកិច្ច​ជាប្ដី​ចំពោះ​ប្រពន្ធ​របស់​ខ្លួន​ រីឯ​ប្រពន្ធ​ក៏ត្រូវ​ធ្វើ​ដូច្នោះ​ ចំពោះ​ប្ដី​ខ្លួន​វិញ​ដែរ​

4 ប្រពន្ធ​គ្មាន​សិទ្ធិ​អំណាច​លើ​រូបកាយ​របស់​ខ្លួន​ទៀត​ឡើយ​ ប៉ុន្ដែ​គឺ​ប្ដី​វិញ​ រីឯ​ប្ដី​ក៏​គ្មាន​សិទ្ធិ​អំណាច​លើ​រូបកាយ​របស់​ខ្លួន​ដែរ​ ប៉ុន្ដែ​គឺ​ប្រពន្ធ​វិញ​