១ កូរិនថូស 7:27-33 KCB

27 បើ​អ្នក​មាន​ប្រពន្ធ​ហើយ​ ​ចូរ​កុំ​រក​ផ្លូវ​លែងលះ​ ​បើ​អ្នក​មិន​ទាន់​មាន​ប្រពន្ធ​ទេ​ ចូរ​កុំ​យក​ប្រពន្ធ​

28 ប៉ុន្ដែ​ទោះបី​អ្នក​រៀបការ​មែន​ក៏​ដោយ​ អ្នក​មិន​បាន​ធ្វើ​បាប​ទេ​ ហើយ​ទោះបី​ស្រី​ក្រមុំ​រៀបការ​ នាង​ក៏​មិន​ធ្វើ​បាប​ដែរ​ ប៉ុន្ដែ​មនុស្ស​បែប​នេះ​នឹង​មាន​សេចក្ដី​វេទនា​ខាង​ឯ​សាច់ឈាម​ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ចៀស​ផុត​ពី​សេចក្ដី​វេទនា​នោះ។​

29 បងប្អូន​អើយ​!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ ពេល​វេលា​កៀក​ណាស់​ហើយ​ ដូច្នេះ​អ្នក​មាន​ប្រពន្ធ​គួរ​នៅ​ដូចជា​គ្មាន​ប្រពន្ធ​ ចាប់​ពី​ពេល​នេះ​តទៅ​

30 អ្នក​យំសោក​ដូចជា​មិន​យំសោក​ អ្នក​ត្រេកអរ​ដូចជា​មិន​ត្រេកអរ​ ហើយ​អ្នក​ដែល​ទិញ​ដូចជា​មិន​មាន​អ្វី​សោះ​

31 រីឯ​អ្នក​ដែល​ប្រើ​លោកិយ​ដូចជា​មិន​បាន​ប្រើ​សោះ​ ដ្បិត​លោកិយ​នា​ពេល​បច្ចុប្បន្ន​នេះ​នឹង​កន្លង​ផុត​ទៅ​

32 ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​ខ្វល់ខ្វាយ​ទេ​ អ្នក​ដែល​គ្មាន​ប្រពន្ធ​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ព្រះអម្ចាស់​ប៉ុណ្ណោះ​

33 រីឯ​អ្នក​ដែល​មាន​ប្រពន្ធ​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​នៅ​លោកិយ​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាប់​ចិត្ដ​ប្រពន្ធ​ប៉ុណ្ណោះ​