១ កូរិនថូស 7:9-15 KCB

9 ប៉ុន្ដែ​ប្រសិនបើ​ពួកគេ​ទប់ចិត្ដ​មិន​បាន​ទេ​ ចូរ​រៀបការ​ចុះ​ ព្រោះ​បើ​រៀបការ​ នោះ​ប្រសើរ​ជាង​ទុក​ឲ្យ​តណ្ហា​ដុត​រោល​

10 ប៉ុន្ដែ​ចំពោះ​ពួកអ្នក​ដែល​រៀបការ​ហើយ​ ខ្ញុំ​សូម​ដាស់តឿន​តាម​បង្គាប់​ព្រះអម្ចាស់​ មិន​មែន​ខ្ញុំ​ទេ​ គឺ​ថា​ ប្រពន្ធ​មិន​ត្រូវ​បែក​ពី​ប្ដី​ឡើយ​

11 ប៉ុន្ដែ​បើ​នាង​ត្រូវ​បែក​ពី​ប្ដី​មែន​ ចូរ​ឲ្យ​នាង​រស់នៅ​ដោយ​មិន​រៀបការ​ទៀត​ ឬ​ត្រូវ​ផ្សះផ្សា​ជាមួយ​ប្ដី​វិញ​ រីឯ​ប្ដី​មិន​ត្រូវ​បោះបង់​ប្រពន្ធ​ឡើយ​

12 ប៉ុន្ដែ​សម្រាប់​អ្នក‍​ផ្សេង​ទៀត​ ខ្ញុំ​សូម​ប្រាប់​ថា​ សេចក្ដី​នេះ​មិន​មែន​ព្រះអម្ចាស់​មាន​បន្ទូល​ទេ​ គឺ​ខ្ញុំ​ ប្រសិនបើ​បងប្អូន​ណា​ម្នាក់​មាន​ប្រពន្ធ​ដែល​មិន​ជឿ​ ហើយ​នាង​ពេញចិត្ដ​រស់នៅ​ជាមួយ​គាត់​ ចូរ​កុំ​បោះបង់​នាង​ឡើយ​

13 រីឯ​ប្រពន្ធ​វិញ​ បើ​មាន​ប្ដី​ដែល​មិន​ជឿ​ ហើយ​បុរស​នោះ​ពេញចិត្ដ​រស់នៅ​ជាមួយ​នាង​ ចូរ​កុំ​បោះបង់​ប្ដី​ឡើយ​

14 ដ្បិត​ប្ដី​ដែល​មិន​ជឿ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្រពន្ធ​ រីឯ​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្ដី​ដែរ​ បើ​មិន​ដូច្នោះ​ទេ​ កូន​របស់​អ្នក​រាល់គ្នា​មិន​បរិសុទ្ធ​ឡើយ​ ប៉ុន្ដែ​ពេល​នេះ​ពួកគេ​បរិសុទ្ធ​ហើយ​

15 ផ្ទុយ​ទៅ​វិញ​ ​បើ​អ្នក​មិន​ជឿ​ចង់​បែក​ដោយ​ខ្លួន​ឯង​ ចូរ​ឲ្យ​គេ​បែក​ចុះ​ នោះ​បងប្អូន​ប្រុស​ស្រី​មិន​ជាប់​នៅ​ក្នុង​ចំណង​បែប​នេះ​ទៀត​ឡើយ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​សេចក្ដី​សុខសាន្ត។​