១ កូរិនថូស 8:8-13 KCB

8 ប៉ុន្ដែ​អាហារ​មិន​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះជាម្ចាស់​ឡើយ​ ដ្បិត​ទោះបី​យើង​មិន​បរិភោគ​ ក៏​មិន​អាក្រក់​ជាង​មុន​ ហើយ​បើ​យើង​បរិភោគ​នោះ​ ក៏​មិន​ប្រសើរ​ជាង​មុន​ដែរ​

9 ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ក្រែងលោ​ ​សិទ្ធិ​របស់​អ្នក​រាល់គ្នា​នេះ​ត្រលប់​ជា​ធ្វើ​ឲ្យ​ពួកអ្នក​ទន់ខ្សោយ​ជំពប់​ដួល​តាម​របៀប​ណា​មួយ​

10 ដ្បិត​បើ​អ្នកណា​ឃើញ​អ្នក​ ជា​មនុស្ស​ដែល​មាន​ការ​ចេះ​ដឹង​កំពុង​អង្គុយ​បរិភោគ​នៅ​ក្នុង​វិហារ​ដែល​មាន​រូប​ព្រះ​ តើ​មនសិការ​ទន់ខ្សោយ​របស់​គេ​មិន​លើក​ទឹកចិត្ត​គេ​ឲ្យ​បរិភោគ​សំណែន​ដែរ​ទេ‍ឬ‍?​

11 ដូច្នេះ​អ្នក​ទន់ខ្សោយ​ គឺ​បងប្អូន​ដែល​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ជំនួស​នោះ​ ត្រូវ​វិនាស​ដោយសារ​ការ​ចេះ​ដឹង​របស់​អ្នក​ហើយ។​

12 ដោយសារ​អ្នក​រាល់គ្នា​ធ្វើ​បាប​ទាស់​នឹង​បងប្អូន​ ហើយ​ធ្វើ​ឲ្យ​មនសិការ​ទន់ខ្សោយ​របស់​ពួកគេ​របួស​ នោះ​អ្នក​រាល់គ្នា​ធ្វើ​បាប​ទាស់​នឹង​ព្រះគ្រិស្ដ​ហើយ​

13 ដូច្នេះ​បើ​អាហារ​ណា​ធ្វើ​ឲ្យ​បងប្អូន​របស់​ខ្ញុំ​ជំពប់​ដួល​ ខ្ញុំ​មិន​បរិភោគ​អាហារ​នោះ​ជា​រៀង​រហូត​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​ឲ្យ​បងប្អូន​របស់​ខ្ញុំ​ជំពប់​ដួល‍។​