15 កងពលរបស់កុលសម្ព័ន្ធអ៊ីសាខារ ដឹកនាំដោយលោកនេថានេល ជាកូនរបស់លោកស៊ូហារ
16 និងកងពលរបស់កុលសម្ព័ន្ធសាប់យូឡូន ដឹកនាំដោយលោកអេលាប ជាកូនរបស់លោកហេឡូន។
17 គេបានរើព្រះពន្លា ហើយកូនចៅគើសុន និងកូនចៅម៉្រារី នាំគ្នាសែងព្រះពន្លានោះចេញដំណើរទៅ។
18 បន្ទាប់មក ទង់សញ្ញានៃជំរំរូបេនចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលរូបេន ដឹកនាំដោយលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ
19 កងពលរបស់កុលសម្ព័ន្ធស៊ីម្មាន ដឹកនាំដោយលោកស៊្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ
20 និងកងពលរបស់កុលសម្ព័ន្ធកាដ ដឹកនាំដោយលោកអេលាសាប់ ជាកូនរបស់លោកដេអ៊ូអែល។
21 បន្ទាប់មក កូនចៅកេហាត់ចេញដំណើរទៅ ទាំងសែងទីសក្ការៈទៅជាមួយផង។ ពួកលេវីឯទៀតៗត្រូវដំឡើងព្រះពន្លាមុនពួកគេទៅដល់។