ជន‌គណនា 11:1-4 KHSV

1 ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​រអ៊ូ‌រទាំ​ធ្វើ​ឲ្យ​ទាស់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ពេល​ឮ​ពួក​គេ​រអ៊ូ‌រទាំ​ដូច្នេះ ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង។ ភ្លើង​របស់​ព្រះ‌អម្ចាស់​ក៏​ឆាប‌ឆេះ​នៅ​ជាយ​ជំរំ​របស់​ពួក​គេ។

2 ប្រជា‌ជន​នាំ​គ្នា​ស្រែក​សុំ​ឲ្យ​លោក​ម៉ូសេ ទូល‌អង្វរ​ព្រះ‌អម្ចាស់ ហើយ​ភ្លើង​ក៏​ស្ងប់​ទៅ​វិញ។

3 គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «តាបេ‌រ៉ា» ដ្បិត​ភ្លើង​របស់​ព្រះ‌អម្ចាស់​បាន​ឆេះ​បំផ្លាញ​ពួក​គេ។

4 ថ្ងៃ​មួយ សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ចិត្ត​លោភ‌លន់ សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​យំ ទាំង​ពោល​ថា៖ «តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ?