ជន‌គណនា 12:4-10 KHSV

4 រំពេច​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ លោក​អើរ៉ុន និង​អ្នក​ស្រី​ម៉ារាម​ថា៖ «ចូរ​អ្នក​ទាំង​បី​នាំ​គ្នា​ចេញ​ទៅ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទៅ!»។ អ្នក​ទាំង​បី​ក៏​ចេញ​ទៅ​ទាំង​អស់​គ្នា។

5 ព្រះ‌អម្ចាស់​យាង​ចុះ​មក​ជា​មួយ​ដុំ​ពពក* ហើយ​គង់​នៅ​មាត់​ទ្វារ​ពន្លា។ ព្រះ‌អង្គ​ហៅ​លោក​អើរ៉ុន និង​អ្នក​ស្រី​ម៉ារាម អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ជិត​ព្រះ‌អង្គ។

6 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ស្ដាប់​ពាក្យ​យើង​ឲ្យ​បាន​ជាក់​ច្បាស់! ពេល​ណា​មាន​ព្យាការី​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជា​ព្រះ‌អម្ចាស់ សម្តែង​ឲ្យ​ព្យាការី​នោះ​ស្គាល់​យើង តាម​រយៈ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ យើង​និយាយ​ទៅ​កាន់​គេ តាម​រយៈ​សុបិន​និមិត្ត។

7 ចំណែក​ឯ​ម៉ូសេ ដែល​ជា​អ្នក​បម្រើ​របស់​យើង​វិញ មិន​ដូច្នោះ​ទេ ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ដំណាក់​របស់​យើង​ទាំង​មូល។

8 យើង​និយាយ​ទៅ​កាន់​ម៉ូសេ ដោយ​ផ្ទាល់​មាត់ យើង​សម្តែង​ឲ្យ​ម៉ូសេ​ឃើញ ដោយ​ឥត​ប្រើ​ប្រស្នា ហើយ​ម៉ូសេ​អាច​សម្លឹង​មើល​មក​យើង​បាន។ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​មិន​កោត​ក្រែង និយាយ​ប្រឆាំង​នឹង​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​ដូច្នេះ?»។

9 ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​អ្នក​ទាំង​ពីរ ហើយ​ព្រះ‌អង្គ​ក៏​យាង​ចាក​ចេញ​ទៅ។

10 ពពក*​ក៏​រសាត់​ឡើង​ចាក​ចេញ​ពី​ពន្លា​ដែរ។ ពេល​នោះ អ្នក​ស្រី​ម៉ារាម​ក៏​កើត​ឃ្លង់​ពេញ​ខ្លួន មាន​ពណ៌​ដូច​កប្បាស។ លោក​អើរ៉ុន​បែរ​ទៅ​រក​អ្នក​ស្រី​ម៉ារាម ឃើញ​គាត់​កើត​ឃ្លង់។