ជន‌គណនា 13:14-20 KHSV

14 កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​លោក​ណាប៊ី ជា​កូន​របស់​លោក​វ៉ូប‌ស៊ី។

15 កុល‌សម្ព័ន្ធ​កាដ គឺ​លោក​កេ‌អួល ជា​កូន​របស់​លោក​ម៉ាគី។

16 នេះ​ហើយ​ជា​ឈ្មោះ​របស់​អស់​អ្នក​ដែល​លោក​ម៉ូសេ​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក។ លោក​ម៉ូសេ​បាន​ដាក់​ឈ្មោះ​លោក​ហូសេ ជា​កូន​របស់​លោក​នូន​ថា យ៉ូស្វេ។

17 លោក​ម៉ូសេ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ពី​ទី​នេះ​តាម​តំបន់​ណេកិប រួច​ឡើង​ទៅ​តាម​តំបន់​ភ្នំ។

18 ចូរ​សង្កេត​មើល​ថា តើ​ស្រុក​នោះ​មាន​លក្ខណៈ​ដូច​ម្ដេច តើ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ខ្លាំង​ពូកែ ឬ​ខ្សោយ ពួក​គេ​មាន​គ្នា​តិច ឬ​ច្រើន។

19 តើ​ស្រុក​ដែល​ពួក​គេ​រស់​នៅ​នោះ ល្អ ឬ​អាក្រក់ តើ​ក្រុង​ដែល​ពួក​គេ​រស់​នៅ​ជា​ជំរំ ឬ​ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។

20 ចំណែក​ឯ​ទឹក​ដី​វិញ តើ​មាន​ជី‌ជាតិ​ល្អ ឬ​ក៏​ជា​ដី​គ្មាន​ជី‌ជាតិ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​ជា​មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយជូរ​ទុំ។