ជន‌គណនា 13:3-9 KHSV

3 លោក​ម៉ូសេ​ក៏​ចាត់​ពួក​គេ​ពី​វាល​រហោ‌ស្ថាន​ប៉ារ៉ាន​ឲ្យ​ទៅ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។ បុរស​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

4 ដែល​មាន​រាយ​នាម​ដូច​ត​ទៅ: កុល‌សម្ព័ន្ធ​រូបេន គឺ​លោក​សាំមួរ ជា​កូន​របស់​លោក​សាគើរ។

5 កុល‌សម្ព័ន្ធ​ស៊ីម្មាន គឺ​លោក​សាផាត ជា​កូន​របស់​លោក​ហូរី។

6 កុល‌សម្ព័ន្ធ​យូដា គឺ​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ។

7 កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ គឺ​លោក​យីកាល់ ជា​កូន​របស់​លោក​យ៉ូសែប។

8 កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​នូន។

9 កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន គឺ​លោក​ប៉ាល់‌ធី ជា​កូន​របស់​លោក​រ៉ាភូ។