ជន‌គណនា 14:42-45 KHSV

42 កុំ​ឡើង​ទៅ​ធ្វើ​អ្វី! ព្រះ‌អម្ចាស់​មិន​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ។ កុំ​ទុក​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។

43 ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​កាណាន​ស្ថិត​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន។ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ព្រោះ​អ្នក​រាល់​គ្នា​បាន​ងាក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ»។

44 ប្រជា‌ជន​តាំង​ចិត្ត​មានះ​ឡើង​ទៅ​លើ​កំពូល​ភ្នំ តែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ និង​លោក​ម៉ូសេ​ពុំ​បាន​ចាក​ចេញ​ពី​ក្នុង​ជំរំ​ទេ។

45 ពេល​នោះ ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​លើ​ភ្នំ​នាំ​គ្នា​ចុះ​មក ហើយ​វាយ​ប្រហារ​ពួក​គេ ព្រម​ទាំង​ដេញ​តាម​កម្ទេច​ពួក​គេ រហូត​ដល់​ហោម៉ា។