ជន‌គណនា 15:11-17 KHSV

11 ត្រូវ​ថ្វាយ​គោ​ឈ្មោល ចៀម​ឈ្មោល កូន​ចៀម ឬ​កូន​ពពែ​តាម​របៀប​នេះ។

12 សត្វ​មាន​ចំនួន​ច្រើន​ប៉ុន​ណា តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​សត្វ​ក៏​កើន​ឡើង​តាម​ចំនួន​នោះ​ដែរ។

13 ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​ជា‌ម្ចាស់​ស្រុក ត្រូវ​ធ្វើ​តាម​របៀប​ខាង​លើ នៅ​ពេល​ថ្វាយ​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

14 ពេល​ជន​បរ‌ទេស​ដែល​មក​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ពេល​នេះ ឬ​អ្នក​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ច្រើន​តំណ​មក​ហើយ ចង់​ថ្វាយ​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គេ​ត្រូវ​ថ្វាយ​តាម​របៀប​ដូច​អ្នក​រាល់​គ្នា​ធ្វើ​ដែរ

15 គឺ​មាន​ក្បួន​តម្រា​តែ​មួយ សម្រាប់​សហគមន៍​ទាំង​មូល ទោះ​បី​អ្នក​រាល់​គ្នា​ក្ដី ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ក្ដី។ ត្រូវ​ធ្វើ​តាម​ក្បួន​តម្រា​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គ្រប់​តំណ​ត​ទៅ ទោះ​បី​ជន​បរ‌ទេស​ក្ដី ឬ​អ្នក​រាល់​គ្នា​ក្ដី។

16 មាន​ក្រឹត្យ‌វិន័យ​តែ​មួយ ច្បាប់​តែ​មួយ សម្រាប់​អ្នក​រាល់​គ្នា និង​ជន​បរ‌ទេស ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា»។

17 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖