ជន‌គណនា 15:18-24 KHSV

18 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​ស្រុក​ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ចូល​ទៅ​នៅ ហើយ​ពេល​អ្នក​រាល់​គ្នា​បាន​អាហារ​ពី​ស្រុក​នោះ​បរិភោគ

19 ត្រូវ​ញែក​មួយ​ចំណែក​ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់។

20 ត្រូវ​ញែក​ម្សៅ​ដំបូង​មួយ​ចំណែក​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​នំ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​គេ​ញែក​ស្រូវ ដែល​ជា​ផល​ដំបូង នៅ​លាន​បោក​ស្រូវ​ដែរ។

21 ត្រូវ​ញែក​ម្សៅ​ដំបូង ធ្វើ​នំ​ថ្វាយ​ព្រះ‌អម្ចាស់ តាម​របៀប​នេះ​គ្រប់​តំណ​ត​ទៅ។

22 ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស ដោយ​អចេតនា គឺ​មិន​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ

23 ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បង្គាប់​មក​លោក​ម៉ូសេ ចាប់​ពី​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​បទ‌បញ្ជា​ពី​ដំបូង​ជា​រៀង​រហូត​មក

24 ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស​ដោយ​អចេតនា ហើយ​សហគមន៍​មិន​បាន​ឃើញ​ទេ​នោះ សហគមន៍​ទាំង​មូល​ត្រូវ​ថ្វាយ​គោ​ស្ទាវ​មួយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ ស្រប​តាម​វិន័យ។ សហគមន៍​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។