ជន‌គណនា 15:27-33 KHSV

27 ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា អ្នក​នោះ​ត្រូវ​ថ្វាយ​ពពែ​ញី​មួយ​អាយុ​មួយ​ខួប ជា​យញ្ញ‌បូជា​រំដោះ​បាប។

28 បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដោយ​មិន​ដឹង​ខ្លួន និង​ដោយ​អចេតនា នោះ​ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ។

29 ក្រឹត្យ‌វិន័យ​ស្ដី​ពី​អំពើ​បាប​ដែល​គេ​ប្រព្រឹត្ត​ដោយ​អចេតនា​នេះ ត្រូវ​អនុវត្ត​ដូច​គ្នា ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា‌ម្ចាស់​ស្រុក និង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ។

30 ផ្ទុយ​ទៅ​វិញ បើ​នរណា​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរ‌ទេស ប្រព្រឹត្ត​អំពើ​បាប ដោយ​ចេតនា​បាន​សេចក្ដី​ថា​គេ​ប្រមាថ​ព្រះ‌អម្ចាស់។ ត្រូវ​ដក​មនុស្ស​ប្រភេទ​នេះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

31 គេ​បាន​មើល‌ងាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​បំពាន​លើ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ ត្រូវ​ដក​មនុស្ស​ប្រភេទ​នេះ​ចេញ ឲ្យ​គេ​ទទួល​ទោស ព្រោះ​តែ​កំហុស​របស់​ខ្លួន»។

32 ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្ថិត​នៅ​ក្នុង​វាល​រហោ‌ស្ថាន គេ​បាន​ឃើញ​បុរស​ម្នាក់​ដើរ​រើស​អុស នៅ​ថ្ងៃ​សប្ប័ទ*។

33 អស់​អ្នក​ដែល​ឃើញ​បុរស​នោះ​រក​អុស បាន​នាំ​គាត់​យក​ទៅ​ជូន​លោក​ម៉ូសេ និង​លោក​អើរ៉ុន ព្រម​ទាំង​សហគមន៍​ទាំង​មូល។