ជន‌គណនា 15:6-12 KHSV

6 ប្រសិន​បើ​អ្នក​ថ្វាយ​ចៀម​ឈ្មោល ត្រូវ​យក​ម្សៅ​ប្រាំ​មួយ​គីឡូ​ក្រាម លាយ​ជា​មួយ​ប្រេង​ពីរ​លីត្រ

7 និង​ស្រា​ទំពាំង‌បាយជូរ​ពីរ​លីត្រ មក​ថ្វាយ​ជា​មួយ ជា​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

8 ប្រសិន​បើ​អ្នក​យក​គោ​បា​មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ឬ​ជា​យញ្ញ‌បូជា​លា​បំណន់​ក្ដី ឬ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ក្ដី

9 ចូរ​យក​ម្សៅ​ប្រាំ​បួន​គីឡូ​ក្រាម លាយ​ជា​មួយ​ប្រេង​បី​លីត្រ មក​ថ្វាយ​ជា​មួយ​គោ​បា​នោះ

10 ហើយ​យក​ស្រា​ទំពាំង‌បាយជូរ​បី​លីត្រ​មក​ថ្វាយ​ជា​មួយ​ដែរ។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

11 ត្រូវ​ថ្វាយ​គោ​ឈ្មោល ចៀម​ឈ្មោល កូន​ចៀម ឬ​កូន​ពពែ​តាម​របៀប​នេះ។

12 សត្វ​មាន​ចំនួន​ច្រើន​ប៉ុន​ណា តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​សត្វ​ក៏​កើន​ឡើង​តាម​ចំនួន​នោះ​ដែរ។