ជន‌គណនា 16:1-6 KHSV

1 លោក​កូរេ​ជា​កូន​លោក​យីតសារ ជា​ចៅ​របស់​លោក​កេហាត់ ក្នុង​កុល‌សម្ព័ន្ធ​លេវី បាន​ចូល​ដៃ​ជា​មួយ​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ដែល​ត្រូវ​ជា​កូន​របស់​លោក​អេលាប ព្រម​ទាំង​លោក​អូន ជា​កូន​របស់​លោក​ពេ‌ឡេត មក​ពី​កុល‌សម្ព័ន្ធ​រូបេន។

2 អ្នក​ទាំង​នោះ​លើក​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​លោក​ម៉ូសេ ដោយ​មាន​ជន‌ជាតិ​អ៊ីស្រា‌អែល​ពីរ​រយ​ហា‌សិប​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ និង​ជា​តំណាង​សហគមន៍ ហើយ​ជា​អ្នក​មាន​ឈ្មោះ​ល្បី​ជួយ​គាំទ្រ​ផង។

3 ពួក​គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន ដោយ​ពោល​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! សហគមន៍​ទាំង​មូល​សុទ្ធ​តែ​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា ហេតុ​អ្វី​បាន​ជា​ពួក​លោក​តាំង​ខ្លួន​ជា​អធិបតី​លើ​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់​ដូច្នេះ?»។

4 កាល​លោក​ម៉ូសេ​ឮ​ដូច្នេះ លោក​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

5 លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះ‌អម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា នរណា​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នរណា​ជា​មនុស្ស​ដ៏‌វិសុទ្ធ ដែល​អាច​ចូល​ទៅ​ជិត​ព្រះ‌អង្គ ហើយ​ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ទៅ​ជិត​ព្រះ‌អង្គ។

6 ចូរ​ធ្វើ​ដូច​ត​ទៅ​នេះ គឺ​លោក​កូរេ និង​អ្នក​នៅ​ជា​មួយ​គាត់ ត្រូវ​យក​ពាន​មក