ជន‌គណនា 16:41-47 KHSV

41 នៅ​ថ្ងៃ​បន្ទាប់ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «លោក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់​បាត់​បង់​ជីវិត!»។

42 សហគមន៍​លើក​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន ប៉ុន្តែ ពេល​ពួក​គេ​បែរ​មុខ​ទៅ​រក​ពន្លា​ជួប​ព្រះ‌អម្ចាស់ នោះ​ស្រាប់​តែ​មាន​ពពក*​គ្រប​បាំង​ពន្លា ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ក៏​លេច​មក​ដែរ

43 លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ទៅ​ដល់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

44 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

45 «ចូរ​ដក​ខ្លួន​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ​មួយ​រំពេច»។ លោក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

46 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «សូម​បង​យក​ភ្លើង​ពី​អាសនៈ​ដាក់​ក្នុង​ពាន ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង រួច​ប្រញាប់​ទៅ​ជួប​សហគមន៍ ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​គ្រោះ​កាច​ក៏​ចាប់​ផ្ដើម​កើត​មាន​ដែរ»។

47 លោក​អើរ៉ុន​ក៏​យក​ពាន តាម​ពាក្យ​របស់​លោក​ម៉ូសេ រួច​លោក​រត់​ទៅ​ក្នុង​អង្គ​ប្រជុំ។ ពេល​នោះ គ្រោះ​កាច​ក៏​ចាប់​ផ្ដើម​កើត​មាន​ក្នុង​ចំណោម​ប្រជា‌ជន។ លោក​ក៏​ថ្វាយ​គ្រឿង​ក្រអូប ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ប្រជា‌ជន។