6 ចូរធ្វើដូចតទៅនេះ គឺលោកកូរេ និងអ្នកនៅជាមួយគាត់ ត្រូវយកពានមក
7 ហើយស្អែកពួកគេដាក់ភ្លើង និងគ្រឿងក្រអូបទៅក្នុងពានទាំងនោះ រួចនាំគ្នាចូលទៅជិតព្រះអម្ចាស់។ ព្រះអម្ចាស់ជ្រើសរើសអ្នកណា អ្នកនោះនឹងបានវិសុទ្ធ។ កូនចៅលោកលេវីអើយ អ្នករាល់គ្នាធ្វើជ្រុលពេកហើយ!»។
8 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកកូរេថា៖ «កូនចៅលោកលេវីអើយ ចូរនាំគ្នាស្ដាប់!
9 ព្រះរបស់ជនជាតិអ៊ីស្រាអែលបានញែកអ្នករាល់គ្នាដាច់ឡែកពីសហគមន៍អ៊ីស្រាអែល ព្រះអង្គឲ្យអ្នករាល់គ្នានៅជិតព្រះអង្គ ឲ្យអ្នករាល់គ្នាបម្រើព្រះអង្គ នៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់ និងឲ្យអ្នករាល់គ្នាបំពេញកិច្ចការក្នុងនាមសហគមន៍ទាំងមូល ប៉ុណ្ណឹងហើយនៅតែមិនល្មមទេឬ?
10 ព្រះអង្គឲ្យលោក និងបងប្អូនរបស់លោកទាំងអស់ ដែលជាកូនចៅលោកលេវី ចូលទៅជិតព្រះអង្គប៉ុណ្ណឹងហើយ អស់លោកបែរជាចង់បានមុខងារជាបូជាចារ្យថែមទៀត!
11 ហេតុនេះហើយបានជាលោក និងពួកអ្នកដែលនៅជាមួយលោក លើកគ្នាប្រឆាំងនឹងព្រះអម្ចាស់។ តើលោកអើរ៉ុនជាអ្វី បានជាពួកលោករអ៊ូរទាំប្រឆាំងនឹងគាត់ដូច្នេះ?»។
12 លោកម៉ូសេចាត់ឲ្យគេទៅហៅលោកដាថាន និងលោកអប៊ីរ៉ាម ជាកូនរបស់លោកអេលាប។ លោកទាំងពីរពោលថា៖ «ពួកយើងមិនទៅទេ!