ជន‌គណនា 19:2-8 KHSV

2 «នេះ​ជា​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​ទុក​ដូច​ត​ទៅ: ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​នាំ​គោ​ញី​ពណ៌​ទង់‌ដែង​មួយ​មក​ឲ្យ​អ្នក គោ​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ហើយ​ក៏​មិន​ដែល​មាន​នរណា​ទឹម​នៅ​ឡើយ។

3 ចូរ​ប្រគល់​គោ​ញី​នេះ​ឲ្យ​បូជា‌ចារ្យ​អេឡាសារ។ គាត់​នឹង​នាំ​វា​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​ឲ្យ​គេ​សម្លាប់​វា​នៅ​ចំពោះ​មុខ​គាត់។

4 បូជា‌ចារ្យ​អេឡាសារ​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​គោ ហើយ​ប្រោះ​ឈាម​នោះ​ប្រាំ‌ពីរ​ដង​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

5 ត្រូវ​ដុត​គោ​ញី​នោះ​នៅ​ចំពោះ​មុខ​អេឡាសារ គឺ​ដុត​ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម និង​គ្រឿង​ក្នុង​ទាំង​អស់។

6 បូជា‌ចារ្យ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​រោម​ចៀម​ជ្រលក់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​គេ​ដុត​គោ​ញី​នោះ។

7 បូជា‌ចារ្យ​ត្រូវ​បោក​សម្លៀក‌បំពាក់ និង​យក​ទឹក​មក​លុប‌លាង​កាយ​របស់​ខ្លួន។ បន្ទាប់​មក បូជា‌ចារ្យ​វិល​ចូល​ជំរំ​វិញ តែ​គាត់​នៅ​សៅ‌ហ្មង​រហូតទល់​ល្ងាច។

8 រីឯ​អ្នក​ដុត​គោ​ញី​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់ និង​យក​ទឹក​មក​លុប‌លាង​រូប​កាយ​របស់​ខ្លួន​ដែរ តែ​គាត់​នៅ​សៅ‌ហ្មង រហូតទល់​ល្ងាច។