13 កងពលរបស់ស៊ីម្មានមានចំនួន ៥៩ ៣០០ នាក់។
14 បន្ទាប់មក កុលសម្ព័ន្ធកាដ មេដឹកនាំរបស់កុលសម្ព័ន្ធកាដ គឺអេលីសាប ជាកូនរបស់ដេហ៊ូអែល។
15 កងពលរបស់កាដ មានចំនួន ៤៥ ៦៥០ នាក់។
16 កងទ័ពស្ថិតនៅក្រោមទង់សញ្ញារូបេនសរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ ពួកគេចេញទៅជាកងពលធំទីពីរ បន្ទាប់ពីកងពលធំយូដា។
17 បន្ទាប់មក ពន្លាជួបព្រះអម្ចាស់ចេញទៅជាមួយជំរំរបស់កុលសម្ព័ន្ធលេវី ដែលស្ថិតនៅកណ្ដាលជំរំឯទៀតៗ។ ពួកលេវីក៏ចេញទៅតាមលំដាប់លំដោយដែរ គឺតាមកន្លែងដែលគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន។
18 នៅខាងលិច ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ។
19 កងពលរបស់អេប្រាអ៊ីមមានចំនួន ៤០ ៥០០ នាក់។