17 បន្ទាប់មក ពន្លាជួបព្រះអម្ចាស់ចេញទៅជាមួយជំរំរបស់កុលសម្ព័ន្ធលេវី ដែលស្ថិតនៅកណ្ដាលជំរំឯទៀតៗ។ ពួកលេវីក៏ចេញទៅតាមលំដាប់លំដោយដែរ គឺតាមកន្លែងដែលគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន។
18 នៅខាងលិច ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ។
19 កងពលរបស់អេប្រាអ៊ីមមានចំនួន ៤០ ៥០០ នាក់។
20 កុលសម្ព័ន្ធម៉ាណាសេបោះជំរំជាប់នឹងកុលសម្ព័ន្ធអេប្រាអ៊ីម មេដឹកនាំរបស់កុលសម្ព័ន្ធម៉ាណាសេ គឺកាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ។
21 កងពលរបស់ម៉ាណាសេមានចំនួន ៣២ ២០០ នាក់។
22 បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន មេដឹកនាំរបស់កុលសម្ព័ន្ធបេនយ៉ាមីន គឺអប៊ីដាន ជាកូនរបស់គីដាហូនី។
23 កងពលរបស់បេនយ៉ាមីនមានចំនួន ៣៥ ៤០០ នាក់។