22 បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន មេដឹកនាំរបស់កុលសម្ព័ន្ធបេនយ៉ាមីន គឺអប៊ីដាន ជាកូនរបស់គីដាហូនី។
23 កងពលរបស់បេនយ៉ាមីនមានចំនួន ៣៥ ៤០០ នាក់។
24 កងទ័ពស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីមសរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។
25 នៅខាងជើង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺអហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ។
26 កងពលរបស់ដាន់មានចំនួន ៦២ ៧០០ នាក់។
27 កុលសម្ព័ន្ធអេស៊ើរបោះជំរំជាប់នឹងកុលសម្ព័ន្ធដាន់ មេដឹកនាំរបស់កុលសម្ព័ន្ធអេស៊ើរ គឺប៉ាគីហ៊ាល ជាកូនរបស់អូក្រាន។
28 កងពលរបស់អេស៊ើរមានចំនួន ៤១ ៥០០ នាក់។