25 នៅខាងជើង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺអហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ។
26 កងពលរបស់ដាន់មានចំនួន ៦២ ៧០០ នាក់។
27 កុលសម្ព័ន្ធអេស៊ើរបោះជំរំជាប់នឹងកុលសម្ព័ន្ធដាន់ មេដឹកនាំរបស់កុលសម្ព័ន្ធអេស៊ើរ គឺប៉ាគីហ៊ាល ជាកូនរបស់អូក្រាន។
28 កងពលរបស់អេស៊ើរមានចំនួន ៤១ ៥០០ នាក់។
29 បន្ទាប់មក កុលសម្ព័ន្ធណែបថាលី មេដឹកនាំរបស់កុលសម្ព័ន្ធណែបថាលី គឺអហ៊ីរ៉ា ជាកូនរបស់អេណាន។
30 កងពលរបស់ណែបថាលីមានចំនួន ៥៣ ៤០០ នាក់។
31 កងទ័ពស្ថិតនៅក្រោមទង់សញ្ញាដាន់សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ ពួកគេចេញទៅជាមួយទង់របស់ខ្លួន ក្រោយគេបង្អស់»។