10 ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរទៅ ហើយបោះជំរំនៅអូបុត។
11 ពួកគេចាកចេញពីអូបុតទៅបោះជំរំនៅអ៊ីយេ-អាបារីម ក្នុងវាលរហោស្ថាននៅខាងកើតស្រុកម៉ូអាប់។
12 ពួកគេចាកចេញពីទីនោះទៅបោះជំរំនៅជ្រលងភ្នំសេរេដ។
13 ពួកគេចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយស្ទឹងអើណូន ដែលហូរចេញពីស្រុកអាម៉ូរី កាត់តាមវាលរហោស្ថាន។ ស្ទឹងអើណូនជាព្រំដែនរបស់ស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។
14 ហេតុនេះហើយបានជាមានចារទុកនៅក្នុងសៀវភៅ«សង្គ្រាមរបស់ព្រះអម្ចាស់»ស្ដីអំពីស្ទឹងវ៉ាហេប ក្នុងស្រុកស៊ូផា និងអូរទាំងឡាយដែលហូរចាក់ទៅក្នុងស្ទឹងនោះ ស្ទឹងអើណូន
15 ព្រមទាំងស្ទឹងដងអូរឯទៀតៗ ដែលហូរកាត់តាមក្រុងអើរ ហើយធ្វើជាព្រំប្រទល់របស់ស្រុកម៉ូអាប់។
16 បន្ទាប់មក ពួកគេធ្វើដំណើរទៅដល់បៀរ គឺត្រង់អណ្ដូងទឹក ដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេឲ្យប្រមូលប្រជាជន ដើម្បីប្រទានទឹកឲ្យពួកគេ។