ជន‌គណនា 21:26-32 KHSV

26 ក្រុង​ហែស‌បូន​ជា​រាជ​ធានី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី។ ព្រះ‌បាទ​ស៊ីហុន​បាន​ច្បាំង​ជា​មួយ​ស្ដេច​របស់​ជន‌ជាតិ​ម៉ូអាប់ ដែល​សោយ​រាជ្យ​មុន ហើយ​ដណ្ដើម​យក​ទឹក​ដី​ទាំង​មូល​របស់​ស្ដេច​ស្រុក​ម៉ូអាប់។ ទឹក​ដី​នោះ​លាត‌សន្ធឹង​រហូត​ដល់​ស្ទឹង​អើណូន។

27 ហេតុ​នេះ​ហើយ​បាន​ជា​ពួក​កវី​តែង​ពោល​ថា៖ចូរ​នាំ​គ្នា​មក​ហែស‌បូន!ចូរ​សង់​ក្រុង​របស់​ស្ដេច​ស៊ីហុនហើយ​រៀប‌ចំ​ឲ្យ​ដូច​ដើម​ឡើង​វិញ!

28 ដ្បិត​មាន​ភ្លើង​មួយ​ចេញ​ពី​ហែស‌បូនអណ្ដាត​ភ្លើង​មួយ​ចេញ​ពី​ក្រុង​របស់​ស្ដេច​ស៊ីហុនឆាប‌ឆេះ​ក្រុង​អើរ​នៅ​ស្រុក​ម៉ូអាប់និង​ពួក​មេ‌កន្ទ្រាញ​នៅ​ប៉ែក​ខាង​លើ​ស្ទឹង​អើណូន។

29 ម៉ូអាប់​អើយ អ្នក​ត្រូវ​វេទនា​ហើយ!ប្រជា‌ជន​ដែល​ថ្វាយ‌បង្គំ​ព្រះ‌កេម៉ូស​អើយអ្នក​អន្តរាយ​ហើយ!ព្រះ​នេះ​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​ខ្លួនរត់​ខ្ចាត់‌ខ្ចាយហើយ​ប្រគល់​កូន​ស្រីរបស់​ខ្លួន​ទៅ​ជា​ឈ្លើយរបស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ស្រុក​អាម៉ូរី!

30 ពួក​យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេយើង​បាន​កម្ទេច​ស្រុក​របស់​ពួក​គេចាប់​ពី​ក្រុង​ហែស‌បូន រហូត​ដល់​ក្រុង​ឌីបូនយើង​បាន​បំផ្លាញ​ស្រុក​របស់​ពួក​គេរហូត​ដល់​ក្រុង​ណូផាដែល​នៅ​ជាប់​នឹង​ក្រុង​មេឌី‌បា។

31 ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​តាំង​ទី​លំ‌នៅ នៅ​ក្នុង​ស្រុក​អាម៉ូរី។

32 លោក​ម៉ូសេ​បាន​ចាត់​គេ​ឲ្យ​ទៅ​សង្កេត​ការណ៍​នៅ​ក្រុង​យ៉ា‌ស៊ើរ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​ដណ្ដើម​យក​ក្រុង និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ដេញ​ជន‌ជាតិ​អាម៉ូរី​ចេញ​ពី​ទឹក​ដី​នោះ។