ជន‌គណនា 21:8-14 KHSV

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​រូប​ពស់​ភ្លើង ព្យួរ​លើ​បង្គោល​មួយ។ អ្នក​ណា​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​រូប​ពស់ អ្នក​នោះ​នឹង​រួច​ជីវិត»។

9 លោក​ម៉ូសេ​យក​លង្ហិន​ធ្វើ​រូប​ពស់​មួយ ហើយ​ព្យួរ​លើ​បង្គោល។ ពេល​មាន​នរណា​ម្នាក់​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​ពស់​លង្ហិន​នោះ គេ​បាន​រួច​ជីវិត។

10 ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ​ទៅ ហើយ​បោះ​ជំរំ​នៅ​អូបុត។

11 ពួក​គេ​ចាក​ចេញ​ពី​អូបុត​ទៅ​បោះ​ជំរំ​នៅ​អ៊ីយេ-‌អាបា‌រីម ក្នុង​វាល​រហោ‌ស្ថាន​នៅ​ខាង​កើត​ស្រុក​ម៉ូអាប់។

12 ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បោះ​ជំរំ​នៅ​ជ្រលង​ភ្នំ​សេរេដ។

13 ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​ខាង​នាយ​ស្ទឹង​អើណូន ដែល​ហូរ​ចេញ​ពី​ស្រុក​អាម៉ូរី កាត់​តាម​វាល​រហោ‌ស្ថាន។ ស្ទឹង​អើណូន​ជា​ព្រំ‌ដែន​របស់​ស្រុក​ម៉ូអាប់ និង​ស្រុក​អាម៉ូរី។

14 ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចារ​ទុក​នៅ​ក្នុង​សៀវភៅ​«សង្គ្រាម​របស់​ព្រះ‌អម្ចាស់»​ស្ដី​អំពី​ស្ទឹង​វ៉ាហេប ក្នុង​ស្រុក​ស៊ូផា និង​អូរ​ទាំង‌ឡាយ​ដែល​ហូរ​ចាក់​ទៅ​ក្នុង​ស្ទឹង​នោះ ស្ទឹង​អើណូន