ជន‌គណនា 22:1-4 KHSV

1 ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

2 ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អាម៉ូរី។

3 ជន‌ជាតិ​ម៉ូអាប់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​មាន​ចំនួន​ដ៏​ច្រើន​នេះ។

4 ពេល​នោះ ជន‌ជាតិ​ម៉ូអាប់​ពោល​ទៅ​កាន់​ពួក​ចាស់​ទុំ​នៃ​ជន‌ជាតិ​ម៉ាឌានថា៖ «មនុស្ស​ដ៏​ច្រើន​នេះ​មុខ​ជា​បង្ហិន​អ្វីៗ​ដែល​មាន​នៅ​ជុំ‌វិញ​ពួក​យើង ដូច​គោ​ស៊ី​ដំណាំ​នៅ​ក្នុង​ចម្ការ​មិន​ខាន»។ នៅ​គ្រា​នោះ ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ សោយ​រាជ្យ​នៅ​ស្រុក​ម៉ូអាប់។