ជន‌គណនា 23:15-21 KHSV

15 លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ទី​នេះ ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា ទូលបង្គំ​នឹង​ចេញ​ទៅ​ជួប​ព្រះ‌ជាម្ចាស់»។

16 ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក​បាឡាម ព្រះ‌អង្គ​ប្រាប់​លោក​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​ឲ្យ​លោក​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះ‌បន្ទូល​នេះ។

17 លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ជន‌ជាតិ​ម៉ូអាប់​ឈរ​នៅ​ជា​មួយ​ផង។ ព្រះ‌បាទ​បាឡាក់​សួរ​លោក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច?»។

18 លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖បពិត្រ​ព្រះ‌រាជា​បាឡាក់សូម​ប្រុង​ប្រៀប​ព្រះ‌សណ្ដាប់!បពិត្រ​ព្រះ‌រាជ​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់!

19 ព្រះ‌ជាម្ចាស់​មិន​មែន​ដូច​មនុស្ស​លោក​ទេព្រះ‌អង្គ​មិន​ចេះ​កុហក​ឡើយព្រះ‌អង្គ​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ដូច​ពូជ‌ពង្ស​របស់​លោក​អដាំ​ដែរ!ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ណាទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ព្រះ‌អង្គ​តែងតែ​សម្រេច​តាម​ព្រះ‌បន្ទូលដែល​ព្រះ‌អង្គ​បាន​ថ្លែង។

20 ទូលបង្គំ​បាន​ទទួល​បញ្ជា​ពី​ព្រះ‌អង្គដើម្បី​ឲ្យ​ពរ​ប្រជា‌ជន​នេះបើ​ព្រះ‌ជាម្ចាស់​ឲ្យ​ពរនោះ​ទូលបង្គំ​មិន​អាច​ផ្លាស់​ប្ដូរ​ទេ។

21 គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់កូន​ចៅ​លោក​យ៉ាកុប​ឡើយហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​មាន​ដល់កូន​ចៅ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេគង់​នៅ​ជា​មួយ​ពួក​គេពួក​គេ​ប្រកាស​ថាព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ពួក​គេ។