ជន‌គណនា 23:19-25 KHSV

19 ព្រះ‌ជាម្ចាស់​មិន​មែន​ដូច​មនុស្ស​លោក​ទេព្រះ‌អង្គ​មិន​ចេះ​កុហក​ឡើយព្រះ‌អង្គ​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ដូច​ពូជ‌ពង្ស​របស់​លោក​អដាំ​ដែរ!ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ណាទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ព្រះ‌អង្គ​តែងតែ​សម្រេច​តាម​ព្រះ‌បន្ទូលដែល​ព្រះ‌អង្គ​បាន​ថ្លែង។

20 ទូលបង្គំ​បាន​ទទួល​បញ្ជា​ពី​ព្រះ‌អង្គដើម្បី​ឲ្យ​ពរ​ប្រជា‌ជន​នេះបើ​ព្រះ‌ជាម្ចាស់​ឲ្យ​ពរនោះ​ទូលបង្គំ​មិន​អាច​ផ្លាស់​ប្ដូរ​ទេ។

21 គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់កូន​ចៅ​លោក​យ៉ាកុប​ឡើយហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​មាន​ដល់កូន​ចៅ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេគង់​នៅ​ជា​មួយ​ពួក​គេពួក​គេ​ប្រកាស​ថាព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ពួក​គេ។

22 ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចាក​ចេញពី​ស្រុក​អេស៊ីបដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។

23 មន្ត‌អាគម​មិន​អាច​ធ្វើ​អ្វី​យ៉ាកុប​បាន​ទេអំពើ​ធ្មប់​ក៏​មិន​អាច​ធ្វើ​អ្វី​អ៊ីស្រា‌អែល​ដែរ។នៅ​ពេល​កំណត់ គេ​នឹង​ថ្លែង​អំពី​ការ​អស្ចារ្យដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ចំពោះ​យ៉ាកុបនិង​អ៊ីស្រា‌អែល។

24 មើល​ចុះ ប្រជា‌ជន​នេះ​ងើប​ឡើង​ដូច​សិង្ហ​ញីពួក​គេ​ឈរ​ដូច​សិង្ហ​ឈ្មោលដរាប​ណា​សិង្ហ​មិន​បាន​ចាប់​រំពាហើយ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​ទេវា​មិន​ដេក​វិញ​ឡើយ។

25 ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ប្រសិន​បើ​លោក​មិន​ដាក់​បណ្ដាសា​ពួក​គេ​ទេ​នោះ ក៏​ហី​ទៅ​ចុះ តែ​កុំ​ឲ្យ​ពរ​ពួក​គេ​ដូច្នេះ​ឡើយ!»។