ជន‌គណនា 23:21-27 KHSV

21 គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់កូន​ចៅ​លោក​យ៉ាកុប​ឡើយហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​មាន​ដល់កូន​ចៅ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេគង់​នៅ​ជា​មួយ​ពួក​គេពួក​គេ​ប្រកាស​ថាព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ពួក​គេ។

22 ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចាក​ចេញពី​ស្រុក​អេស៊ីបដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។

23 មន្ត‌អាគម​មិន​អាច​ធ្វើ​អ្វី​យ៉ាកុប​បាន​ទេអំពើ​ធ្មប់​ក៏​មិន​អាច​ធ្វើ​អ្វី​អ៊ីស្រា‌អែល​ដែរ។នៅ​ពេល​កំណត់ គេ​នឹង​ថ្លែង​អំពី​ការ​អស្ចារ្យដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ចំពោះ​យ៉ាកុបនិង​អ៊ីស្រា‌អែល។

24 មើល​ចុះ ប្រជា‌ជន​នេះ​ងើប​ឡើង​ដូច​សិង្ហ​ញីពួក​គេ​ឈរ​ដូច​សិង្ហ​ឈ្មោលដរាប​ណា​សិង្ហ​មិន​បាន​ចាប់​រំពាហើយ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​ទេវា​មិន​ដេក​វិញ​ឡើយ។

25 ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ប្រសិន​បើ​លោក​មិន​ដាក់​បណ្ដាសា​ពួក​គេ​ទេ​នោះ ក៏​ហី​ទៅ​ចុះ តែ​កុំ​ឲ្យ​ពរ​ពួក​គេ​ដូច្នេះ​ឡើយ!»។

26 លោក​បាឡាម​តប​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះ‌ករុណា​រួច​ហើយ​ថា ទូលបង្គំ​នឹង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។

27 ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «សូម​អញ្ជើញ​មក យើង​នាំ​លោក​ទៅ​កន្លែង​មួយ​ទៀត។ នៅ​កន្លែង​នោះ ព្រះ‌ជាម្ចាស់​ប្រហែល​ជា​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​លោក​ដាក់​បណ្ដាសា​ពួក​គេ»។