6 លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមាននាម៉ឺនមន្ត្រីទាំងអស់នៃជនជាតិម៉ូអាប់ឈរជាមួយផង។
7 លោកបាឡាមក៏ថ្លែងដូចតទៅ៖«ព្រះបាទបាឡាក់ហៅខ្ញុំមកពីស្រុកអើរ៉ាមស្ដេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា:ចូរមកដាក់បណ្ដាសាកូនចៅយ៉ាកុប!ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រាអែល!
8 តើឲ្យខ្ញុំដាក់បណ្ដាសាអ្នកដែលព្រះជាម្ចាស់មិនដាក់បណ្ដាសាដូចម្ដេចកើត!តើឲ្យខ្ញុំប្រទេចផ្តាសាអ្នកដែល ព្រះអម្ចាស់មិនប្រទេចផ្តាសាដូចម្ដេចបាន!
9 ពីលើផ្ទាំងសិលានេះ ខ្ញុំឃើញពួកគេពីលើកំពូលភ្នំនេះ ខ្ញុំគយគន់មើលពួកគេប្រជាជននេះរស់នៅដាច់ឡែកពីអ្នកដទៃពួកគេដឹងខ្លួនថាពួកគេមិនដូចជាតិសាសន៍ឯទៀតៗទេ។
10 តើនរណាអាចរាប់កូនចៅយ៉ាកុបដែលមានចំនួនច្រើនដូចធូលីដីតើនរណាអាចរាប់ចំនួនអ៊ីស្រាអែលដ៏ច្រើនឥតគណនាបាន?ស៊ូឲ្យខ្ញុំស្លាប់ដូចមនុស្សសុចរិតទាំងនេះសូមឲ្យជីវិតខ្ញុំត្រូវបញ្ចប់ដូចពួកគេដែរ!»។
11 ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះចំពោះយើង? យើងបានអញ្ជើញលោកមក ដើម្បីឲ្យដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង ប៉ុន្តែ លោកបែរជាឲ្យពរពួកគេទៅវិញ!»។
12 លោកបាឡាមទូលស្ដេចថា៖ «ទូលបង្គំត្រូវថ្លែងតែសេចក្ដីណា ដែលព្រះអម្ចាស់ប្រាប់ឲ្យថ្លែងប៉ុណ្ណោះ!»។