9 ពីលើផ្ទាំងសិលានេះ ខ្ញុំឃើញពួកគេពីលើកំពូលភ្នំនេះ ខ្ញុំគយគន់មើលពួកគេប្រជាជននេះរស់នៅដាច់ឡែកពីអ្នកដទៃពួកគេដឹងខ្លួនថាពួកគេមិនដូចជាតិសាសន៍ឯទៀតៗទេ។
10 តើនរណាអាចរាប់កូនចៅយ៉ាកុបដែលមានចំនួនច្រើនដូចធូលីដីតើនរណាអាចរាប់ចំនួនអ៊ីស្រាអែលដ៏ច្រើនឥតគណនាបាន?ស៊ូឲ្យខ្ញុំស្លាប់ដូចមនុស្សសុចរិតទាំងនេះសូមឲ្យជីវិតខ្ញុំត្រូវបញ្ចប់ដូចពួកគេដែរ!»។
11 ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះចំពោះយើង? យើងបានអញ្ជើញលោកមក ដើម្បីឲ្យដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង ប៉ុន្តែ លោកបែរជាឲ្យពរពួកគេទៅវិញ!»។
12 លោកបាឡាមទូលស្ដេចថា៖ «ទូលបង្គំត្រូវថ្លែងតែសេចក្ដីណា ដែលព្រះអម្ចាស់ប្រាប់ឲ្យថ្លែងប៉ុណ្ណោះ!»។
13 ព្រះបាទបាឡាក់មានរាជឱង្ការថា៖ «ដូច្នេះ សូមលោកមកជាមួយយើង មានកន្លែងមួយទៀត ដែលលោកអាចមើលឃើញពួកគេច្បាស់ ព្រោះនៅទីនេះ លោកឃើញពួកគេតែមួយផ្នែកប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ លោកត្រូវតែដាក់បណ្ដាសាពួកគេឲ្យយើង»។
14 ស្ដេចនាំលោកបាឡាមទៅវាលសូភីម ដែលស្ថិតនៅលើកំពូលភ្នំពីសកា។ នៅទីនោះ ស្ដេចសង់អាសនៈប្រាំពីរ នៅលើអាសនៈនីមួយៗ ស្ដេចថ្វាយគោបាមួយ និងចៀមឈ្មោលមួយ។
15 លោកបាឡាមទូលស្ដេចថា៖ «សូមព្រះករុណាគង់នៅទីនេះ ក្បែរតង្វាយដុតរបស់ព្រះករុណា ទូលបង្គំនឹងចេញទៅជួបព្រះជាម្ចាស់»។