ជន‌គណនា 24:1-5 KHSV

1 លោក​បាឡាម​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល លោក​មិន​បាន​ចេញ​ទៅ​សួរ​ព្រះ‌ជាម្ចាស់​ដូច​មុនៗ​ទេ តែ​លោក​បែរ​មុខ​ទៅ​រក​វាល​រហោ‌ស្ថាន។

2 លោក​សម្លឹង​មើល​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ក៏​យាង​មក​សណ្ឋិត​លើ​លោក​បាឡាម

3 លោក​ថ្លែង​ដូច​ត​ទៅ៖«នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រនេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់

4 នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូលរបស់​ព្រះ‌ជាម្ចាស់អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតអ្នក​ដែល​ស្លុង​ស្មារតីហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។

5 កូន​ចៅ​យ៉ាកុប​អើយពន្លា​របស់​អ្នក​ស្អាត​ណាស់!កូន​ចៅ​អ៊ីស្រា‌អែល​អើយទី​លំ‌នៅ​របស់​អ្នក​ក៏​ស្អាត​ដែរ!