ជន‌គណនា 24:3-9 KHSV

3 លោក​ថ្លែង​ដូច​ត​ទៅ៖«នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រនេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់

4 នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូលរបស់​ព្រះ‌ជាម្ចាស់អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតអ្នក​ដែល​ស្លុង​ស្មារតីហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។

5 កូន​ចៅ​យ៉ាកុប​អើយពន្លា​របស់​អ្នក​ស្អាត​ណាស់!កូន​ចៅ​អ៊ីស្រា‌អែល​អើយទី​លំ‌នៅ​របស់​អ្នក​ក៏​ស្អាត​ដែរ!

6 គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេដូច​ដើម​ក្រស្នា ដែល​ព្រះ‌អម្ចាស់​បាន​ដាំដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។

7 ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់ព្រោះ​សំបូរ​ទឹកស្ដេច​របស់​គេ​នឹង​មាន​ជ័យ‌ជំនះ​លើ​ស្ដេច​អកាក់នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។

8 ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីបដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។ពួក​គេ​កម្ទេច​ប្រជា‌ជាតិ​នានា​ដែល​ជា​បច្ចា‌មិត្តហើយ​បំបាក់​ឆ្អឹង និង​បាញ់​ព្រួញ​ប្រហារអ្នក​ទាំង​នោះ​ទៀត​ផង។

9 ពួក​គេ​ក្រាប ពួក​គេ​ដេក ដូច​សត្វ​សិង្ហតើ​នរណា​ហ៊ាន​ដាស់​ពួក​គេ?អ្នក​ណា​ឲ្យ​ពរ​អ៊ីស្រា‌អែលអ្នក​នោះ​នឹង​ទទួល​ពរអ្នក​ណា​ដាក់​បណ្ដាសា​អ៊ីស្រា‌អែលអ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!»។