ជន‌គណនា 24:7-13 KHSV

7 ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់ព្រោះ​សំបូរ​ទឹកស្ដេច​របស់​គេ​នឹង​មាន​ជ័យ‌ជំនះ​លើ​ស្ដេច​អកាក់នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។

8 ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីបដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។ពួក​គេ​កម្ទេច​ប្រជា‌ជាតិ​នានា​ដែល​ជា​បច្ចា‌មិត្តហើយ​បំបាក់​ឆ្អឹង និង​បាញ់​ព្រួញ​ប្រហារអ្នក​ទាំង​នោះ​ទៀត​ផង។

9 ពួក​គេ​ក្រាប ពួក​គេ​ដេក ដូច​សត្វ​សិង្ហតើ​នរណា​ហ៊ាន​ដាស់​ពួក​គេ?អ្នក​ណា​ឲ្យ​ពរ​អ៊ីស្រា‌អែលអ្នក​នោះ​នឹង​ទទួល​ពរអ្នក​ណា​ដាក់​បណ្ដាសា​អ៊ីស្រា‌អែលអ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!»។

10 ពេល​នោះ ព្រះ‌បាទ​បាឡាក់​ក្រេវ‌ក្រោធ​ទាស់​នឹង​លោក​បាឡាម ស្ដេច​ទះ​ព្រះ‌ហស្ដ​ខ្លាំងៗ ទាំង​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ឲ្យ​លោក​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង តែ​លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​រហូត​ដល់​បី​ដង​ទៅ​វិញ!។

11 ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​ផ្ទះ​របស់​លោក​វិញ​ទៅ! យើង​មាន​បំណង​ផ្ដល់​កិត្តិយស​ឲ្យ​លោក តែ​ព្រះ‌អម្ចាស់​រារាំង​លោក​មិន​ឲ្យ​ទទួល​កិត្តិយស​នេះ​ទេ!»។

12 លោក​បាឡាម​ទូល​ស្ដេច​វិញ​ថា៖ «ទូលបង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​ទូលបង្គំ​រួច​ហើយ​ថា

13 “ទោះ​បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់​ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​សម្រេច​ការ​ល្អ ឬ​អាក្រក់ ដោយ​ខ្លួន​ឯង ខុស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់​ជា​ដាច់​ខាត។ ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ”។