1 បន្ទាប់ពីគ្រោះកាចនោះមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុនថា៖
2 «ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយគិតចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ តាមអំបូររបស់ពួកគេ គឺជនជាតិអ៊ីស្រាអែលទាំងអស់ដែលអាចបម្រើកងទ័ពបាន»។
3 លោកម៉ូសេ និងលោកអេឡាសារ ក៏ប្រាប់ជនជាតិអ៊ីស្រាអែល នៅវាលទំនាបស្រុកម៉ូអាប់ ដែលនៅក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ
4 ឲ្យជំរឿនប្រជាជនដែលមានអាយុម្ភៃឆ្នាំឡើងទៅ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ កូនចៅអ៊ីស្រាអែល ដែលបានចាកចេញមកពីស្រុកអេស៊ីប មានដូចតទៅ៖
5 កុលសម្ព័ន្ធរូបេន: កូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែលមាន: អំបូរហេណុក ជាពូជពង្សរបស់លោកហេណុក អំបូរប៉ាលូវជាពូជពង្សរបស់លោកប៉ាលូវ
6 អំបូរហេស្រុនជាពូជពង្សរបស់លោកហេស្រុន អំបូរកើមីជាពូជពង្សរបស់លោកកើមី។